ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប ប្តេជ្ញាចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក – វិមាន៧មករា

Source: https://www.cpp.org.kh/details/461091

Archived: 2026-04-23 17:20

ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប ប្តេជ្ញាចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក – វិមាន៧មករា
Skip to content
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការស្នើសុំចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវឧកញ៉ា គោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយក្រសួងក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបានស្វាគមន៍ និងគាំទ្រនូវប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហសម្រាប់ការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងទាក់ទាញលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមជាមួយក្រសួងក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតផងដែរ។
កម្មវិធីមើលព័ត៌មានតាមទូរស័ព្វ
ទស្សនាវដ្តីប្រជាជន
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៨ ខែមីនា ឆ្នាំ២០២៦
ចំនួនអាន ( 1.2k )
ទស្សវដ្តីប្រជាជន ឆ្នាំទី២៥ លេខ២៩៧ ខែកុម្ភៈ ឆ្នាំ២០២៦
ចំនួនអាន ( 3k )
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៦ ខែមករា ឆ្នាំ២០២៦
ចំនួនអាន ( 4.8k )
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៥ ខែធ្នូ ឆ្នាំ២០២៥
ចំនួនអាន ( 6k )
ទស្សនាវដ្ដី ប្រជាជន ឆ្នាំទី២៥ លេខ២៩៤ ខែវិច្ឆិកា ឆ្នាំ២០២៥
ចំនួនអាន ( 7.1k )
ព័ត៌មានពេញនិយម
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ៧៥អង្គ ដើម្បីចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមី
ចំនួនអាន ( 4.3k )
ថ្ងៃ​ចន្ទ, 13 ខែ​មេសា, 2026
ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង
ចំនួនអាន ( 2.6k )
ថ្ងៃ​ព្រហស្បតិ៍, 26 ខែ​មីនា, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ បើកកិច្ចប្រជុំក្រុមចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត នៅវិមានជ័យជម្នះ ៧មករា
ចំនួនអាន ( 2k )
ថ្ងៃ​ចន្ទ, 6 ខែ​មេសា, 2026
បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍
ចំនួនអាន ( 1.9k )
ថ្ងៃ​ចន្ទ, 30 ខែ​មីនា, 2026
អភិបាលខេត្តកំពង់ចាម ដឹកនាំពិនិត្យវឌ្ឍនភាព នៃការរៀបចំសង្ក្រាន្ដឆ្នាំថ្មី, លៀសហាល ៥តោន ត្រៀមសម្រាប់ពលរដ្ឋទទួលទាន ក្នុងថ្ងៃសង្ក្រាន្ដទីពីរ
ចំនួនអាន ( 1.9k )
ថ្ងៃ​សុក្រ, 27 ខែ​មីនា, 2026
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អះអាងនឹងអនុវត្តអភិក្រមទី៥ «វះកាត់» លើមន្ត្រីមានជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពក្នុងការដឹកលើសទម្ងន់កម្រិតកំណត់
ចំនួនអាន ( 1.5k )
ថ្ងៃ​សុក្រ, 3 ខែ​មេសា, 2026
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា
ចំនួនអាន ( 1.2k )
ថ្ងៃ​សុក្រ, 10 ខែ​មេសា, 2026
គេហទំព័ររបស់គណបក្សតាមបណ្តារាជធានី ខេត្ត
ភ្នំពេញ
កណ្តាល
តាកែវ
កំពង់ស្ពឺ
កំពង់ធំ
កំពង់ឆ្នាំង
កំពង់ចាម
ក្រចេះ
ពោធិ៍សាត់
ព្រៃវែង
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
ប៉ៃលិន
ព្រះវិហារ
បាត់ដំបង
ឧត្ដរមានជ័យ
មណ្ឌលគីរី
កែប
រតនៈគីរី
កោះកុង
កំពត
ប. មានជ័យ
ព្រះសីហនុ
ត្បូងឃ្មុំ