អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ – វិមាន៧មករ

Source: https://www.cpp.org.kh/details/461178

Archived: 2026-04-23 17:15

អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ – វិមាន៧មករា
Skip to content
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។
ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដោយឯកឧត្តមបានគូសបញ្ចាក់ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្រោមកម្មវិធីភាពជាដៃគូរបស់ ILO-ចិន ជាពិសេសក្នុងការជំរុញការអភិវឌ្ឍជំនាញ និងប្រព័ន្ធ TVET ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិការងារ និងការងារសមរម្យនៅកម្ពុជាផងដែរ។
លោកស្រី ស៊ាវយៀន ឈាន បានកត់សម្គាល់លើវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធី “ការងារសមរម្យ” នៅកម្ពុជា ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែ ILO នោះទេ សូម្បីតែអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះផងដែរ។ លោកស្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងកាតាលីករសកល (Global Accelerator)របស់កម្ពុជា ដែលតាមរយៈនេះអាចទាក់ទាញដៃគូអភិវឌ្ឍន៍ឱ្យចូលរួមថែមទៀត។
លោកស្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងការងារ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីអាចនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធបន្ថែមនៅកម្រិតសកល ឬកម្រិតអង្គការសហប្រជាជាតិ «អំពីការអនុវត្តគម្រោងកាតាលីករសកល» ព្រោះនេះជាការងារដែលមូលនិធិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Fund) ចង់សម្រេចបាន។
ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាំងពីដើមរៀងមក កម្ពុជាបានប្តេជ្ញាចិត្តថានឹងខិតខំអនុវត្ត GA ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេស “ជើងឯក Champions” ហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធ រួមទាំងលើឆាកអន្តរជាតិ ការចែករំលែកបទពិសោធល្អៗ និងការផ្តល់មតិយោបល់ផ្សេងៗ។ ទោះយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បើពិនិត្យមើលសកម្មភាពរបស់ប្រទេសដែលបានទទួលមូលនិធិ និងសមាជិក GA នេះ គឺនៅមិនទាន់ឈានដល់កម្រិតដែលរំពឹងទុកនៅឡើយទេ ដែលទាមទារឱ្យយើងត្រូវស្វែងរកវិធីសាស្រ្ត ដើម្បីជំរុញកម្មវិធីនេះឱ្យឈានទៅកម្រិតខ្ពស់ជាងនេះ។ ឯកឧត្តម ហេង សួរ ចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ ព្រោះកម្មវិធីជាច្រើន ដូចជា ការពារសង្គម និងការងារសមរម្យ មិនអាចពឹងផ្អែកតែលើថវិកាដែលមានស្រាប់នោះទេ ប៉ុន្តែត្រូវមានធនធានបន្ថែម ដើម្បីអាចអនុវត្តឱ្យបានលឿន និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីវឌ្ឍនភាពនៃដំណើរការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ និងការពង្រឹងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញឱ្យស្របតាមទីផ្សារការងារផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការបន្ត និងជំរុញកិច្ចសហការប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអំពីកម្មវិធីប្រគល់ឯកសារស្តង់ដាវិជ្ជាជីវៈថ្នាក់ជាតិ និងសៀវភៅណែនាំពីការបណ្តុះបណ្តាល ដែលជាអំណោយរបស់ប្រទេសចិន នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នាខែមិថុនាខាងមុខនេះផងដែរ។
កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ដែលនឹងអាចរួមចំណែកដល់ការពង្រឹងការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពគោលការណ៍ ILO និងស្តង់ដាការងារអន្តរជាតិ ហើយបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕
កម្មវិធីមើលព័ត៌មានតាមទូរស័ព្វ
ទស្សនាវដ្តីប្រជាជន
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៨ ខែមីនា ឆ្នាំ២០២៦
ចំនួនអាន ( 1.2k )
ទស្សវដ្តីប្រជាជន ឆ្នាំទី២៥ លេខ២៩៧ ខែកុម្ភៈ ឆ្នាំ២០២៦
ចំនួនអាន ( 3k )
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៦ ខែមករា ឆ្នាំ២០២៦
ចំនួនអាន ( 4.8k )
ទស្សនាវដ្ដីប្រជាជន ឆ្នាំទី២៥ លេខ២៩៥ ខែធ្នូ ឆ្នាំ២០២៥
ចំនួនអាន ( 6k )
ទស្សនាវដ្ដី ប្រជាជន ឆ្នាំទី២៥ លេខ២៩៤ ខែវិច្ឆិកា ឆ្នាំ២០២៥
ចំនួនអាន ( 7.1k )
ព័ត៌មានពេញនិយម
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ៧៥អង្គ ដើម្បីចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមី
ចំនួនអាន ( 4.3k )
ថ្ងៃ​ចន្ទ, 13 ខែ​មេសា, 2026
ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង
ចំនួនអាន ( 2.6k )
ថ្ងៃ​ព្រហស្បតិ៍, 26 ខែ​មីនា, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ បើកកិច្ចប្រជុំក្រុមចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត នៅវិមានជ័យជម្នះ ៧មករា
ចំនួនអាន ( 2k )
ថ្ងៃ​ចន្ទ, 6 ខែ​មេសា, 2026
បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍
ចំនួនអាន ( 1.9k )
ថ្ងៃ​ចន្ទ, 30 ខែ​មីនា, 2026
អភិបាលខេត្តកំពង់ចាម ដឹកនាំពិនិត្យវឌ្ឍនភាព នៃការរៀបចំសង្ក្រាន្ដឆ្នាំថ្មី, លៀសហាល ៥តោន ត្រៀមសម្រាប់ពលរដ្ឋទទួលទាន ក្នុងថ្ងៃសង្ក្រាន្ដទីពីរ
ចំនួនអាន ( 1.9k )
ថ្ងៃ​សុក្រ, 27 ខែ​មីនា, 2026
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អះអាងនឹងអនុវត្តអភិក្រមទី៥ «វះកាត់» លើមន្ត្រីមានជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពក្នុងការដឹកលើសទម្ងន់កម្រិតកំណត់
ចំនួនអាន ( 1.5k )
ថ្ងៃ​សុក្រ, 3 ខែ​មេសា, 2026
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា
ចំនួនអាន ( 1.2k )
ថ្ងៃ​សុក្រ, 10 ខែ​មេសា, 2026
គេហទំព័ររបស់គណបក្សតាមបណ្តារាជធានី ខេត្ត
ភ្នំពេញ
កណ្តាល
តាកែវ
កំពង់ស្ពឺ
កំពង់ធំ
កំពង់ឆ្នាំង
កំពង់ចាម
ក្រចេះ
ពោធិ៍សាត់
ព្រៃវែង
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
ប៉ៃលិន
ព្រះវិហារ
បាត់ដំបង
ឧត្ដរមានជ័យ
មណ្ឌលគីរី
កែប
រតនៈគីរី
កោះកុង
កំពត
ប. មានជ័យ
ព្រះសីហនុ
ត្បូងឃ្មុំ