កាល់ ម៉ាក្ស - វិគីភីឌា
Jump to content
ពីវិគីភីឌា
"ម៉ាក្ស" បញ្ជូនបន្តមកទីនេះ។ ចំពោះការប្រើប្រាស់ផ្សេងៗ សូមមើល
កាល់ ម៉ាក្ស (អសង្ស័យកម្ម)
កាល់ ម៉ាក្ស
រូបលោកកាល់ ម៉ាក្ស, ថតនៅក្នុងឆ្នាំ១៨៧៥
កើត
កាល់ ហ៊ែនរីច ម៉ាក្ស
៥ ឧសភា ១៨១៨
ទ្រីអ៊ឺរ
ព្រុស
សហព័ន្ធអាល្លឺម៉ង់
ស្លាប់
១៤ មីនា ១៨៨៣ (អាយុ ៦៤)
ទីក្រុងឡុងដ៍
អង់គ្លេស
សញ្ជាតិ
ជនជាតិព្រុស
និង
ជនជាតិអាល្លឺម៉ង់
(១៨១៨–១៨៤៥)
ឥតសញ្ជាតិ
(ក្រោយឆ្នាំ១៨៤៥)
ការអប់រំ
សាកលវិទ្យាល័យប៊ុន
សាកលវិទ្យាល័យប៊ែរឡាំង
សាកលវិទ្យាល័យជេណា
(បណ្ឌិតទស្សនវិជ្ជា, ១៨៤១)
គណបក្សនយោបាយ
គណៈកម្មាធិការតថានុរូបកុម្មុយនិស្ត (ត្រឹមឆ្នាំ១៨៤៧)
សម្ព័ន្ធកុម្មុយនិស្ត
(១៩៤៧–១៩៥២)
សមាគមពលករអន្តរជាតិ
(១៨៦៤–១៨៧២)
ពន្ធភាព
ជេននី វ៉ន វេសផាលិន
(រ.ក ១៨៤៣; ស. ១៨៨១)
កូន
៧ នាក់
សាច់ញាតិ
ល្វី ជូតា
(ប្អូនស្រី)
ហ្សង់ ឡង់ក្វេត
(ចៅប្រុស)
ហត្ថលេខា
កាល់ ហ៊ែនរីច ម៉ាក្ស
(៥ ឧសភា ១៨១៨ – ១៤ មីនា ១៨៨៣) គឺជា
ទស្សនវិទូ
សេដ្ឋវិទូ
អ្នកកាសែត
ប្រវត្តិវិទូ
សង្គមវិទូ
ទ្រឹស្តីវិទូនយោបាយ
និងជា
អ្នកបដិវត្តន៍សង្គមនិយម
ជនជាតិអាល្លឺម៉ង់ម្នាក់។ ម៉ាក្សបានចាប់កំណើតក្នុងទីក្រុង
ទ្រីអ៊ឺរ
នៃប្រទេស
អាល្លឺម៉ង់
ហើយបានចាប់ផ្តើមរៀនវិជ្ជា
ច្បាប់
និង
ទស្សនវិជ្ជា
នៅឯសាកលវិទ្យាល័យ
ប៊ុន
និងប៊ែរឡាំង។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជននយោបាយម្នាក់ឈ្មោះ
ជេននី វ៉ន វេសផាលិន
នៅក្នុងឆ្នាំ១៨៤៣។ ដោយសារតែសកម្មភាពបោះពុម្ភផ្សព្វផ្សាយរឿងនយោបាយរបស់គាត់ ម៉ាក្សត្រូវក្លាយជាបុគ្គលគ្មានសញ្ជាតិហើយបានទៅរស់នៅនិរទេសក្រៅស្រុកជាមួយភរិយានិងកូនៗរបស់គាត់នៅទីក្រុងឡុងដ៍អស់ជាច្រើនទសវត្ស។ ទោះបីរស់បែបនិរទេសក្តី ម៉ាក្សនៅតែបន្តការនិពន្ធជាមួយនឹងទស្សនវិទូអាល្លឺម៉ង់ម្នាក់ទៀតឈ្មោះ
ហ្វ្រ៊ីឌ្រិច អង់ហ្គែល
ហើយអ្នកទាំងពីរក៏ចាប់ផ្តើមនិពន្ធសៀវភៅរួមគ្នាដែលភាគច្រើនជាសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម។ ស្នាដៃដ៏មានប្រជាប្រិយភាពបំផុតរបស់ម៉ាក្សគឺ
គោលគំនិតកុម្មុយនីស្ត
(១៨៤៨) និង
ដាសកាពីតាល់
(១៨៦៧–១៨៨៣)។ ទស្សនៈនយោបាយរបស់ម៉ាក្សបានជះឥទ្ធិពលយ៉ាងខ្លាំងលើបញ្ញវ័ន សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រនយោបាយនៅជំនាន់ក្រោយៗ។
ទ្រឹស្តីនិងគំនិតរបស់ម៉ាក្សអំពីសង្គម សេដ្ឋកិច្ច និងនយោបាយត្រូវបានគេស្គាល់ថា
ម៉ាក្សនិយម
ឬ"លទ្ធិម៉ាក្ស"។ ទ្រឹស្តីរបស់គាត់ក៏ជាការរិះគន់នឹងសង្គមមនុស្សកាលពីសម័យនោះផងដែរដោយពោលថាសង្គមមនុស្សបានអភិវឌ្ឍន៍ទៅមុខតាមរយៈជម្លោះនៃវណ្ណៈ។ នៅក្នុងសង្គមមូលធន
វណ្ណៈដឹកនាំ
(ឬ
វណ្ណៈគហបតី
) គឺជាអ្នកគ្រប់គ្រងលើ
មធ្យោបាយផលិតកម្ម
រីឯ
វណ្ណៈកម្មករ
(ឬ
វណ្ណៈពលជីវី
) គឺជាអ្នកលក់កម្លាំងកាយឱ្យទៅគេដើម្បីទទួលបានប្រាក់ឈ្នួលមកវិញ។
ម៉ាក្សបានទាយថា មូលធននិយមកំពុងបង្កើតឱ្យមានភាពតានតឹងផ្ទៃក្នុងដូចជាប្រព័ន្ធសង្គមសេដ្ឋកិច្ចមុនៗអញ្ចឹងដែរហើយយូរៗទៅវានឹងវិនាសរលាយដោយសារខ្លួនឯងនិងត្រូវជំនួសមកវិញនូវប្រព័ន្ធថ្មីហៅថាផលិតកម្មសង្គមនិយម។ ចំពោះម៉ាក្ស ការប្រឆាំងនឹងថ្នាក់វណ្ណៈក្រោមរបបមូលធននឹងបង្កបង្កើតឱ្យមានវិបត្តិនិងអស្ថិរភាពសេដ្ឋកិច្ចខ្ពស់បន្ទាប់មកវានឹងពង្រឹងស្មារតីអ្នកវណ្ណៈពលជីវី កម្មករ ទាសករ ហើយមិនយូរប៉ុន្មាន ស្មារតីក្នុងការឡើងកាន់កាប់អំណាចនយោបាយនឹងជ្រាបចូលរួចទីបំផុតសង្គមកុម្មុយនីស្តដែលគ្មានការបែងចែកថ្នាក់វណ្ណៈនឹងត្រូវបានបង្កើតឡើង។
ម៉ាក្សតែងតែជម្រុញឱ្យវាកើតមានឡើងដោយលើកយកហេតុផលថា វណ្ណៈកម្មករគួរតែចាប់អនុវត្តសកម្មភាពបដិវត្តន៍ដើម្បីផ្តួលរំលំមូលធននិយមនិងនាំមកនូវការរំដោះសេដ្ឋកិច្ចសង្គម។
ម៉ាក្សត្រូវបានគេចាត់លោកថាជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកហើយស្នាដៃនិងការងាររបស់គាត់ត្រូវបានទទួលទាំងការកោតសរសើរផងនិងការរិះគន់ផង។
ការងាររបស់គាត់នៅក្នុងផ្នែកសេដ្ឋកិច្ចបានម្តល់មូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងជាច្រើននៃកម្លាំងពលកម្មបច្ចុប្បន្ននិងទំនាក់ទំនងរបស់វាទាក់ទងនឹងមូលធននិងគំនិតសេដ្ឋកិច្ចជាបន្តបន្ទាប់។
បញ្ញវ័ន សហជីព សិល្បករ និងគណបក្សនយោបាយជាច្រើនទូទាំងពិភពលោកបានប្រកាន់យកនូវគំនិតរបស់ម៉ាក្សជាគោលដោយកែប្រែឬសម្របសម្រួលគំនិតរបស់គាត់បន្តិចបន្តួច។ ជាធម្មតា ម៉ាក្សត្រូវបានគេលើកឡើងថាជាស្ថាបត្យករសំខាន់ម្នាក់នៃ
វិទ្យាសាស្ត្រសង្គម
ទំនើប។
ជីវប្រវត្តិ
កែប្រែ
កុមារភាព និងការសិក្សាដំបូងៗ៖ ១៨១៨–១៨៣៦
កែប្រែ
កាល់ ហ៊ែនរិច ម៉ាក្សបានកើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅទីក្រុង
ទ្រីអ៊ឺរ
ក្នុង
រាជាណាចក្រព្រុស
១០
ម៉ាក្សមានដើមកំណើតជាជនជាតិជីហ្វិមែនប៉ុន្តែគាត់មិនបានកាន់សាសនាជីហ្វីឬសាសនាអ្វីផ្សេងនោះទេ។ ជីតាខាងម្តាយរបស់ម៉ាក្សគឺជាគ្រូបង្រៀនផ្នែកច្បាប់ម្នាក់ដែលមានសញ្ជាតិជីហ្វិកាត់ហុល្លង់ហើយគាត់បានមកបង្រៀនច្បាប់នៅទីក្រុងទ្រីអ៊ឺរចាប់តាំងពីឆ្នាំ១៧២៣ មកម្លេះ, ឈ្មោះរបស់គាត់គឺ ម៉ៃអ៊ឺរ ហាលេវី ម៉ាក្ស។
១១
ឪពុករបស់ម៉ាក្សគឺជាបុគ្គលដំបូងក្នុងត្រកូលគ្រួសារគាត់ដែលបានចាប់ការសិក្សាតាមបែបសាសនា។ គាត់បានក្លាយជាមេធាវីម្នាក់ដែលទទួលបានប្រាក់ចំណូលមធ្យម (វណ្ណៈកណ្តាល) មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ម៉ាក្សក៏ជាម្ចាស់ចម្ការទំពាំងបាយជូរ
ម៉ូសែល
ផងដែរ។
ទីកន្លែងកំណើត
របស់ម៉ាក្ស, ដែលឥឡូវត្រូវបានស្គាល់ថា
Brückenstraße 10
។ គ្រួសាររបស់ម៉ាក្សជាម្ចាស់បន្ទប់ចំនួនពីរនៅជាន់ផ្ទាល់ដីនិងបន្ទប់ចំនួនបីនៅជាន់ទីមួយ។
១២
អគារមួយនេះត្រូវបានលក់ទៅឱ្យ
គណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់
នៅឆ្នាំ១៩២៨ ហើយបច្ចុប្បន្ន បានដំណើរការជាសារមន្ទីរ។
១៣
ហ៊ែនរីច ម៉ាក្ស
(ឪពុកកាល់ ម៉ាក្ស) គឺជាបុគ្គលដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ម្នាក់ ហើយគាត់បានចាប់អារម្មណ៍ទៅនឹងគំនិតទស្សនៈរបស់ទស្សនវិទូមួយចំនួនដូចជា
អេម៉ានុយអែល កង់
និង
វ៉ុលទែរ
។ ក្នុងនាមជាអ្នកសេរីនិយមម្នាក់ គាត់បានចូលរួមញុះញង់ឱ្យមានការធ្វើកំណែទម្រង់នឹងរដ្ឋធម្មនុញ្ញនៅក្នុងរាជាណាចក្រព្រុសដែលកាលនុះត្រូវជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ។
១៤
នៅឆ្នាំ១៨១៥ ហ៊ែនរីច ម៉ាក្សបានចាប់ផ្តើមប្រកបរបរជាមេធាវីហើយនៅក្នុងឆ្នាំ១៨១៩ គាត់និងគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅនៅផ្ទះដប់បន្ទប់ក្បែរ
ព័រតានីក្រា
១៥
ភរិយារបស់គាត់ឈ្មោះ
ហេនរីត ប្រេស៍ប៊ឺក
(ម្តាយកាល់ ម៉ាក្ស) គឺជាស្ត្រីជនជាតិជីហ្វិកាត់ហុល្លង់ម្នាក់មកពីគ្រួសារអ្នកជំនួញដ៏ស្តុកស្តម្ភមួយ។ ប្អូនស្រីរបស់គាត់ឈ្មោះសូហ្វីយ៉ា ប្រេស៍ប៊ឺកបានចូលរៀបការជាមួយលោក
លីអង ហ្វីលីព
។ លីអង ហ្វីលីពគឺជាម្ចាស់ក្រុមហ៊ុនផលិតតូបាកូនិងជាអ្នកជំនាញឧស្សាហកម្មជនជាតិហុល្លង់ដ៏ស្តុកស្តម្ភម្នាក់ ហើយគាត់ក៏ជាអ្នកដែលផ្តល់ប្រាក់កម្ចីទៅឱ្យម៉ាក្សខណៈពេលដែលម៉ាក្សកំពុងស្នាក់នៅក្នុងទីក្រុងឡុងដ៍។
១៦
ប្រវត្តិលម្អិតអំពីកុមារភាពរបស់ម៉ាក្សគឺមិនសូវមានអ្នកដឹងឮនោះទេ។
១៧
គាត់គឺជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបួននាក់ហើយម៉ាក្សបានក្លាយជាកូនច្បងគេនៅពេលដែលបងប្រុសរបស់ម៉ាក្សឈ្មោះម៉ូរីតស៍បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ១៨១៩។
១៨
ដំបូងឡើយ ម៉ាក្សត្រូវបានអប់រំបង្ហាត់បង្រៀនដោយឪពុករបស់គាត់ផ្ទាល់មុនពេលត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យទ្រីអ៊ឺរក្នុងឆ្នាំ១៨៣០ ដែលមាននាយកសាលាឈ្មោះហ៊ូកូ វីថិនប៉ាកជាមិត្តរបស់ឪពុកគាត់។ ដោយបានជ្រើសយកអ្នកសេរីនិយមធ្វើជាគ្រូបង្រៀនភាគច្រើននៅក្នុងសាលាខ្លួន រដ្ឋាភិបាលអភិរក្សនិយមក្នុងតំបន់នោះក៏ចាប់ផ្តើមមានការសង្ស័យនិងខ្លឹងជាខ្លាំងជាមួយវីថិនប៉ាក។ នៅឆ្នាំ១៨៣២ ក្រុមនគរបាលបានចុះមកត្រួតពិនិត្យសាលានោះហើយបានរកឃើញថាគ្រូៗភាគច្រើនបានបង្ហាត់បង្រៀនសិស្សឱ្យស្រឡាញ់លទ្ធិ
សេរីនិយម
។ ដោយឃើញបែបនេះ អាជ្ញាធរបានតែងតាំងគ្រូបង្រៀនថ្មីៗជាច្រើននាក់ឱ្យចូលជំនួសអ្នកសេរីនិយមទាំងអស់នោះ។
១៩
នៅខែតុលា ឆ្នាំ១៨៣៥ ក្នុងវ័យ ១៧ ឆ្នាំ ម៉ាក្សបានទៅចុះឈ្មោះនៅ
សាកលវិទ្យាល័យប៊ុន
ដោយមានបំណងចង់រៀនពីវិជ្ជាអក្សរសាស្ត្រនិងទស្សនវិជ្ជាប៉ុន្តែត្រូវបានឪពុកខ្លួនបង្ខំឱ្យចូលរៀនវិជ្ជាច្បាប់ទៅវិញ។
២០
ដោយសារតែមានកាយលក្ខណៈមួយដែលគេច្រើនសម្តៅទៅថា"ខ្សោយដង្ហើម"
២១
ម៉ាក្សក៏បានគេចរួចផុតពីកាតព្វកិច្ចយោធានៅពេលឆ្លងចូលអាយុ ១៨ ឆ្នាំ។ អំឡុងពេលនៅសាកលវិទ្យាល័យប៊ុន ម៉ាក្សបានចូលរួមជាមួយក្រុមនិស្សិតនយោបាយមូលវិវដ្តមួយដែលមានឈ្មោះថា"ក្លិបកវី" ដោយក្រុមនេះត្រូវទទួលរងការឃ្លាំមើលយ៉ាងស្អិតជាប់ពីសំណាក់ក្រុមនគរបាល។
២២
ម៉ាក្សក៏បានចូលរួមជាមួយក្រុមមួយទៀតដែលមានឈ្មោះថា
Landsmannschaft der Treveraner
ដែលគំនិតជាច្រើនត្រូវបានបោះពិភាក្សាវិភាគទៅវិញទៅមកដោយសមាជិកក្រុមហើយមានគេបាននិយាយថាម៉ាក្សបានធ្វើជាអនុប្រធាននៃក្លិបនោះថែមទៀតផង។
២៣
២៤
ម៉ាក្សក៏បានជួបនូវបញ្ហាជម្លោះដ៏ធ្ងន់ធ្ងរមួយចំនួនផងដែរ ឧទាហរណ៍៖ នៅអំឡុងខែសីហា ឆ្នាំ១៨៣៦ ម៉ាក្សបានចូលវាយគ្នាមួយស្មើជាមួយនឹងសមាជិកម្នាក់មកពីក្រុម
បូរ៉ូស៊ាក័ប
២៥
ចំណាត់ថ្នាក់លេខនៃការសិក្សារបស់ម៉ាក្សដំបូងគឺមានលក្ខណៈល្អប្រសើរប៉ុន្តែយូរៗទៅ វាក៏ចាប់ផ្តើមធ្លាក់ចុះ, ដោយហេតុនេះហើយ ឪពុករបស់ម៉ាក្សក៏ត្រូវបង្ខំចិត្តបញ្ជូនម៉ាក្សទៅរៀនបន្តនៅឯ
សាកលវិទ្យាល័យប៊ែរឡាំង
២៦
ហេហ្គែលនិយម និងអាជីពជាអ្នកសារព័ត៌មានដំបូង៖ ១៨៣៦–១៨៤៣
កែប្រែ
ឯកសារយោង
កែប្រែ
Cite error: Invalid
tag; no text was provided for refs named
manifesto
Karl Marx:
Critique of the Gotha Program
Archived
27 October 2007 at the
វេយប៊ែខ ម៉ាស៊ីន
..
Cite error: Invalid
tag; no text was provided for refs named
Calhoun2002-23-24
Cite error: Invalid
tag; no text was provided for refs named
Manchester
Roberto Mangabeira Unger
Free Trade Reimagined: The World Division of Labor and the Method of Economics
. Princeton: Princeton University Press, 2007.
John Hicks, "Capital Controversies: Ancient and Modern."
The American Economic Review
64.2 (May 1974) p. 307: "The greatest economists, Smith or Marx or Keynes, have changed the course of history ..."
Joseph Schumpeter
Ten Great Economists: From Marx to Keynes. Volume 26 of Unwin University books. Edition 4, Taylor & Francis Group, 1952
ISBN
0-415-11078-5
978-0-415-11078-5
Little, Daniel.
"Marxism and Method"
Archived
from the original on 10 December 2017
. Retrieved
10 December
2017
Kim, Sung Ho (2017). "
Max Weber
".
Nicolaievsky & Maenchen-Helfen 1976
, ទ. 7;
Wheen 2001
, ទទ. 8, 12;
McLellan 2006
, ទ. 1.
Nicolaievsky & Maenchen-Helfen 1976
, ទទ. 4–5;
Wheen 2001
, ទទ. 7–9, 12;
McLellan 2006
, ទទ. 2–3.
McLellan 2006
, ទ. 178, Plate 1.
Wheen 2001
. pp. 12–13.
Nicolaievsky & Maenchen-Helfen 1976
, ទទ. 5, 8–12;
Wheen 2001
, ទ. 11;
McLellan 2006
, ទទ. 5–6.
Nicolaievsky & Maenchen-Helfen 1976
, ទ. 7;
Wheen 2001
, ទ. 10;
McLellan 2006
, ទ. 7.
Wheen 2001
, chpt. 6
Nicolaievsky & Maenchen-Helfen 1976
, ទ. 12;
Wheen 2001
, ទ. 13.
McLellan 2006
, ទ. 7.
Nicolaievsky & Maenchen-Helfen 1976
, ទទ. 12–15;
Wheen 2001
, ទ. 13;
McLellan 2006
, ទទ. 7–11.
Nicolaievsky & Maenchen-Helfen 1976
, ទទ. 15–16;
Wheen 2001
, ទ. 14;
McLellan 2006
, ទ. 13.
Wheen 2001
, ទ. 15.
Nicolaievsky & Maenchen-Helfen 1976
, ទ. 20;
McLellan 2006
, ទ. 14.
Wheen 2001
, ទ. 16;
McLellan 2006
, ទ. 14.
Holmes, Rachel.
"Karl Marx: the drinking years"
The Times
. Retrieved
14 October
2017
(subscription required)
Nicolaievsky & Maenchen-Helfen 1976
, ទទ. 21–22;
McLellan 2006
, ទ. 14.
Nicolaievsky & Maenchen-Helfen 1976
, ទ. 22;
Wheen 2001
, ទទ. 16–17;
McLellan 2006
, ទ. 14.
បានពី "
ចំណាត់ថ្នាក់ក្រុម
បញ្ជូនបន្តខុស
Biography with signature
អត្ថបទមានបណ្ណអេក
កាល់ ម៉ាក្ស
សេដ្ឋវិទូប្រចាំសតវត្សទី១៩
ប្រវត្តិវិទូអាល្លឺម៉ង់ប្រចាំសតវត្សទី១៩
អ្នកសារព័ត៌មានអាល្លឺម៉ង់ប្រចាំសតវត្សទី១៩
ទស្សនវិទូអាល្លឺម៉ង់ប្រចាំសតវត្សទី១៩
អ្នកកុម្មុយនីស្តអាល្លឺម៉ង់
សេដ្ឋវិទូអាល្លឺម៉ង់
ប្រវត្តិវិទូអាល្លឺម៉ង់
ទស្សនវិទូនយោបាយអាល្លឺម៉ង់
អ្នកបដិវត្តន៍អាល្លឺម៉ង់
អ្នកសង្គមនិយមអាល្លឺម៉ង់
ចំណាត់ថ្នាក់ក្រុមដែលត្រូវបានលាក់ចំនួន២:
Pages with reference errors
តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
កាល់ ម៉ាក្ស
បន្ថែមប្រធានបទ
US